Recent Blog Posts

Lorem Ipsum has been the industry's standard dummy text.

ឯកឧត្ដម តាន់ សម្បត្តិ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៅក្នុងវិទ្យាស្ថាន អន្តរជាតិ អាយឃី

នារសៀលថ្ងៃច័ន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥
ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២

លោក ម៉ិច សីហា នាយកវិទ្យាស្ថានអន្តរជាតិ អាយឃី គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បានទទួលដំណើរ ឯកឧត្ដម តាន់ សម្បត្តិ អគ្គនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងសហការី ចុះត្រួតពិនិត្យ និងវាយតម្លៃការបណ្ដុះបណ្ដាលនៅក្នុងវិទ្យាស្ថានអន្តរជាតិ អាយឃី។


ឯកឧត្ដមក៏ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៅក្នុងវិទ្យាស្ថានផងដែរ។












ជាចុងបញ្ចប់ឯកឧត្តមក៏បានធ្វើការវាយតម្លៃខ្ពស់លើកម្រិតការបណ្ដុះបណ្ដាលរបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ និងជំនាញរបស់វិទ្យាស្ថាន។ ឯកឧត្ដមក៏បានផ្ដាំផ្ញើរឱ្យខិតខំបន្ថែមទៀតដើម្បីបង្កើនផលិតភាពការងារ និងការប្រគួតប្រជែងខ្ពស់។

ប្រាសាទព្រះវិហារ

អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។

ចូលរួមសោកស្តាយ!លោកគ្រូ ម៉ិច សីហា ខូចភ្នែកចំហៀងដោយមិនអាចព្យាបាលបាន


លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច ហើយក៏ជាអ្នករិះគន់គ្រូជោគជ័យមិនសំចៃមាត់​ ពេលនេះលោកត្រូវបានជួបរឿងអកុសលមួយពោលគឺភ្នែកមួយចំហៀងរបស់លោកគ្រូខូចមិនអាចមើលឃើញ ហើយក៏មិនអាចព្យាបាលផងដែរ ។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុគរបស់លោកគ្រូ ម៉ិច សីហា បានបង្ហោះខ្លឹមសារថា លោកគ្រូពិតជាសោកស្តាយ ដោយលោកគ្រូខូចភ្នែកមួយចំហៀងដោយមិនអាចព្យាបាលបានផងដែរ ។លោកគ្រូក៏បាននិយាយថា ៖ ភ្នែកខ្ញុំសន្លាកកញ្ចក់ភ្នែក គឺខូចកញ្ចក់ភ្នែកខាងមុខ100%ដោយមិនអាចព្យាបាលបាន សូមបងប្អូនរក្សាភ្នែកដោយកុំប្រើកុំព្យូទ័រ ទូរសព្ទ័ដៃច្រើនពេក សម្រាប់ខ្ញុំមិនអីទេ ខ្ញុំសល់ភ្នែកម្ខាងទៀតទុកប្រើ ។

ក្រោយការបង្ហោះសាររបស់លោកគ្រូ ម៉ិច សីហា រួចក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុគជាច្រើននាក់បានផ្ញើសារចូលរួមសោកស្តាយ ព្រមទាំងលើកទឹកចិត្តលោកគ្រូផងដែរ ។

លោកគ្រូ ម៉ិច សីហា ក៏បានបញ្ជាក់ប្រាប់អ្នកលេងបណ្តាញសង្គម ថា លោកគ្រូនៅតែបន្តបេសកម្មក្នុងវិស័យអប់រំ ដោយលោកគ្រូនៅតែជាគ្រូបន្តបង្រៀនចែករំលែកចំណេះដឹង ពិសេសការងារអាជីវកម្ម សេដ្ឋកិច្ច ការធ្វើទីផ្សារ​ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដូចមុនជាធម្មតា ។





Khay Soklen | Final | តើមានវិធីបែបណាខ្លះដើម្បីសង្គ្រោះអ្នកមានវិបត្តិ ដែល...

ថ្ងៃនេះលោក ម៉ិច សីហា នឹងមានជំនួបសម្ដែងការគួរសមជាមួយ អ្នកឧកញ៉ា គួច ម៉េងលី

ថ្ងៃនេះលោក ម៉ិច សីហា នឹងមានជំនួបសម្ដែងការគួរសមជាមួយ អ្នកឧកញ៉ា គួច ម៉េងលី
បើសិនមានព័ត៌មានថ្មីៗ Admin នឹងជម្រាបជូនដំណឹងបងប្អូនម្ដងទៀត🥰





ព័ត៌មានក្ដៅទៀតហើយ លោកគ្រូ ម៉ិច សីហា ...........

Hot news ប្រសិនបេីតាមលោកគ្រូប្រកាសក្នុងគ្រុបtelegram https://t.me/Mechseyha
លោកគ្រូនឹងបញ្ចេញមេរៀនទី៤ [ដាក់ កំមីស៊ុង ក្រុមលក់] នៅល្ងាចនេះក្នុងYouTube លោកគ្រូ។
មេរៀននេះហេីយដែលបងប្អូនអ្នករកសុីចង់បានជាយូរណាស់មកហេីយ ទាំងនាយកនិងក្រុមលក់
Adminសូមជូនពរបងប្អូនយកចំណេះដឹងនេះជាប្រយោជន៍ការរកសុីបងប្អូន កុំភ្លេចប៉ាវអេដមីនបាយមួយពេលផង។ ហិហិហិហិ




MECH SEYHA | Ep13 | ករណីកិច្ចពេលសេដ្ឋកិច្ចបើក



តើលោកអ្នកបានត្រៀមខ្លួនរួចរាល់ហើយនៅ ពេលដែលសេដ្ឋកិច្ចបើកដំណើរការធម្មតាវិញ?