Header Ads

ចូលរួមសោកស្តាយ!លោកគ្រូ ម៉ិច សីហា ខូចភ្នែកចំហៀងដោយមិនអាចព្យាបាលបាន


លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច ហើយក៏ជាអ្នករិះគន់គ្រូជោគជ័យមិនសំចៃមាត់​ ពេលនេះលោកត្រូវបានជួបរឿងអកុសលមួយពោលគឺភ្នែកមួយចំហៀងរបស់លោកគ្រូខូចមិនអាចមើលឃើញ ហើយក៏មិនអាចព្យាបាលផងដែរ ។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុគរបស់លោកគ្រូ ម៉ិច សីហា បានបង្ហោះខ្លឹមសារថា លោកគ្រូពិតជាសោកស្តាយ ដោយលោកគ្រូខូចភ្នែកមួយចំហៀងដោយមិនអាចព្យាបាលបានផងដែរ ។លោកគ្រូក៏បាននិយាយថា ៖ ភ្នែកខ្ញុំសន្លាកកញ្ចក់ភ្នែក គឺខូចកញ្ចក់ភ្នែកខាងមុខ100%ដោយមិនអាចព្យាបាលបាន សូមបងប្អូនរក្សាភ្នែកដោយកុំប្រើកុំព្យូទ័រ ទូរសព្ទ័ដៃច្រើនពេក សម្រាប់ខ្ញុំមិនអីទេ ខ្ញុំសល់ភ្នែកម្ខាងទៀតទុកប្រើ ។

ក្រោយការបង្ហោះសាររបស់លោកគ្រូ ម៉ិច សីហា រួចក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុគជាច្រើននាក់បានផ្ញើសារចូលរួមសោកស្តាយ ព្រមទាំងលើកទឹកចិត្តលោកគ្រូផងដែរ ។

លោកគ្រូ ម៉ិច សីហា ក៏បានបញ្ជាក់ប្រាប់អ្នកលេងបណ្តាញសង្គម ថា លោកគ្រូនៅតែបន្តបេសកម្មក្នុងវិស័យអប់រំ ដោយលោកគ្រូនៅតែជាគ្រូបន្តបង្រៀនចែករំលែកចំណេះដឹង ពិសេសការងារអាជីវកម្ម សេដ្ឋកិច្ច ការធ្វើទីផ្សារ​ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដូចមុនជាធម្មតា ។





No comments

Powered by Blogger.