Recent Blog Posts

Lorem Ipsum has been the industry's standard dummy text.

S2E1 | បទពិសោធន៍ និងអាជីព Graphic Designer | Record Podcast

ដំណើរកម្សាន្តឆ្ពោះទៅភ្នំខ្នងផ្សារ ២យប់ ៣ថ្ងៃ (ថ្ងៃទី 13-14-15 ឧសភា 2025)

📌បេសកកម្មនៅភ្នំខ្នងផ្សារ រយៈពេល ៣យប់ ២ថ្ងៃ (13-14-15 ឧសភា 2025) បានបញ្ចប់ដោយជោគជ័យ🎉



🙏ជាដំបូងខ្ញុំបាទ ឈឿម ធឿង សូមអរព្រះគុណ និងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនទាំងអស់គ្នាដែលផ្ដល់ឱកាសឱ្យខ្ញុំករុណា ចូលរួមដោយរីករាយ ព្រមទាំងស្វាគមន៍ជាទីកក់ក្ដៅបំផុត!


❤នៅក្នុងបេសកកម្មនេះខ្ញុំបាទទទួលបាននូវ អនុស្សាវរីយ៍ បទពិសោធន៍ល្អៗជាច្រើនដូចជា៖ ការសហការ ការតស៊ូ ភាពអត់ធ្មត់ ការចែករំលែក ការចេះជួយគ្នាទៅវិញទៅមក ភាពសប្បាយរីករាយ លំហែរខួរក្បាល ដោយពុំមានឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ (ទូរសព្ទ គ្មានសេវាពេលទៅដល់ភ្នំខ្នងផ្សារ)




🥰យ៉ាងណាមិញខ្ញុំបាទកោតសរសើរដល់ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងបងប្អូនដែលបានចូលរួម មានការយកចិត្តទុកដាក់ និងចេះជួយទុកធុរៈគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ។
😍ជួបគ្នានូវឱកាសក្រោយៗទៀត! ជាមួយនឹងបរិស្ថានស្អាតដោយយើងទាំងអស់គ្នា យើងទាំងអស់គ្នាដើម្បីទេសចរណ៍❤

បើកទឹកទុកប្រើផង! ចាប់ពីថ្ងៃ ២៤ កុម្ភៈ សង្កាត់មួយចំនួន ក្នុងខណ្ឌទាំង ៤ នេះ នឹងត្រូវដាច់ទឹកប្រើតាមពេលវេលាកំណត់

នាពេលថ្មីៗនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងអំពីការផ្អាកផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ន ក្នុងសង្កាត់មួយចំនួនស្ថិតក្នុងខណ្ឌចំនួន ៤ នៅរាជធានីភ្នំពេញ រួមមាន ខណ្ឌដង្កោ ខណ្ឌជ្រោយចង្វារ ខណ្ឌកំបូល និង ខណ្ឌសែនសុខ។


តាមរយៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំពោះដំណើរការផ្អាកការផ្គត់ផ្គង់ទឹកបណ្ដោះអាសន្ននេះផងដែរ នឹងធ្វើឡើងទៅតាមពេលវេលា និង ទីតាំងដូចខាងក្រោម ៖

១. សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥

រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ២២៥ មម ចំនួន ០១ ទីតាំងនៅលើចិញ្ចើមផ្លូវលេខ ៦៧CW នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៥៨CW ដល់ផ្លូវលេខ ៥៨CW-២៣ នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាព ល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។

២. សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥

រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើចិញ្ចើមផ្លូវជាតិលេខ ៣ កែងនឹងផ្លូវលេខ ១៤PR នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើចិញ្ចើមផ្លូវជាតិលេខ ៣ កែង នឹងផ្លូវលេខ១៣៦DT ដល់ផ្លូវលេខ ១៨PR កែងនឹងផ្លូវជាតិលេខ ៣ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទី យប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេល ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។


៣.សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥

រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០២ ទីតាំង នៅលើផ្លូវលេខ ៧២១k-២ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ៤១០K ដល់ផ្លូវលេខ ៨២៣K នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ ការងារកាត់ភ្ជាប់បំពង់ ចែកចាយទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។

៤. សង្កាត់ពងទឹក ខណ្ឌដង្កោ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥

រដ្ឋាករទឹក គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០ មម ចំនួន ០១ ទីតាំង នៅលើចិញ្ចើមផ្លូវលេខ ១៦៨DT កែងនឹងផ្លូវលេខ១៧៧DT ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១៦៨DT កែងនឹងផ្លូវលេខ ១៧៧DT ដល់ផ្លូវលេខ ១៧០DT កែងនឹងផ្លូវលេខ ១៧៥DT នៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយ ពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖



អត្ថបទដោយ ៖ Muyly Sea